Subaru Forester ឆ្នាំ២០២៥ ប្រភេទ Hybrid នឹងប្រើអាគុយរបស់ Toyota

[ទីផ្សារបរទេស] រថយន្ត Subaru Forester ស៊េរីឆ្នាំ២០២៥ បានប្រកាសចេញជាមួយជម្រើសម៉ាស៊ីន Hybrid ប៉ុន្តែជម្រើសនេះមិនទាន់មានភ្លាមៗនោះឡើយនៅពេលដែលរថយន្តចេញលក់ គឺនឹងមានចេញលក់ក្រោយប្រភេទធម្មតាប្រមាណមួយឆ្នាំ។ ទាក់ទងនឹងប្រភេទ Hybrid នេះដែរ អ្នកតំណាងក្រុមហ៊ុន Subaru ប្រចាំនៅសហរដ្ឋអាមេរិក បាននិយាយថាវានឹងមានប្រើប្រាស់អាគុយផ្គត់ផ្គង់ដោយ Toyota រួមជាមួយគ្រឿងបន្លាស់អគ្គិសនីមួយចំនួន ផ្គួបជាមួយម៉ាស៊ីន Boxer របស់ខ្លួន។ ព័ត៌មានលម្អិតបន្ថែមអំពីរថយន្ត Subaru Forester ជំនាន់ថ្មីនឹងមានបង្ហាញចេញក្នុងពេលប៉ុន្មានខែទៀត ប៉ុន្តែវានឹងមានបំពាក់ម៉ាស៊ីន ២,៥លីត្រ អាចផលិតកម្លាំងបាន ១៨០សេះ ដោយប្រើជាមួយប្រព័ន្ធបើកបរវិលកង់ទាំងបួន។ នេះមិនមែនជាលើកដំបូងឡើយ ដែល Toyota និង Subaru បានសហការគ្នា ដោយក្រុមហ៊ុនបានសហការគ្នាលើរថយន្ត BRZ និងរថយន្ត GT86 ក៏ដូចជារថយន្ត Crosstek ប្រភេទ PHEV និងរថយន្តអគ្គិសនី bZ4X ជាមួយរថយន្ត Solterra ផងដែរ៕ ប្រភព